បណ្តាញសង្គម

រដ្ឋបាល​ខេត្តសៀមរាប បន្ត​ដាក់​បម្រាម​គោចរ ជា​បណ្តោះអាសន្ន នៅ​ចន្លោះ​ពី​ម៉ោង ២១ ដល់​ម៉ោង ៣ សម្រាប់​រយៈពេល ១៤ ថ្ងៃ​ទៀត​

រដ្ឋបាលខេត្តសៀមរាប បានបន្តដាក់ចេញ នូវវិធានការរដ្ឋបាល (បម្រាមគោចរ) ជាណ្តោះអាសន្ន នៅចន្លោះពីម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន) ថ្ងៃទៀត។

តាមសេចក្តីសំរេចរបស់ សាលាខេត្តសៀមរាប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានកំណត់ថា ការបន្តដាក់បម្រាមនេះ ដោយគិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត ខេត្តសៀមរាប៕/V សូមអានសេចក្តីសំរេច ដូចខាងក្រោមនេះ÷