បណ្តាញសង្គម

រថយន្តហុីលុចបុកជាមួយផាស់អាប់ស្លាប់ម្នាក់ របួស ៧នាក់

កាលព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវហាយវ៉េយ៍ (ផ្លូវវាងក្រុង) ស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តម៉ាកហុីលុចបុក និងផាស់អាប់ដឹកក្មេងមកពីចាក់វ៉ាក់សាំងបណ្តាលឲ្យស្លាប់ម្នាក់និងរបួស៧នាក់ក្នុងទិសដៅខ្វែងគ្នា។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ដំបូងគឺផាស់អាប់ដែលដឹកក្មេង ចាស់ សរុបចំនួន៨នាក់បានធ្វើដំណើរមកពីនាំក្មេងចាក់វ៉ាក់សាំង ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅលើផ្លូវហាយវ៉េយ៍ក្នុងគោលបំណងឆ្លងកាត់ទៅផ្ទះ។ សមត្ថកិច្ចបានបន្តថា ខណ:ដែលរថយន្តផាស់អាប់កំពុងឆ្លងជិតផុតទៅហើយនោះ ក៏ស្រាប់តែមានរថយន្តហ៊ីលុចមួយគ្រឿងបោះពួយយ៉ាងលឿនមកពីលិច បានបុកកន្ទុយរថយន្តផាស់អាប់ពេញទំហឹង បណ្តាលឱ្យចាក់ចោលមនុស្សទៅលើថ្នល់ទាំងអស់។ ដោយឡែករថយន្តបាន៉េចង្កូតធ្លាក់ចូលប្រឡាយទឹកក្បែរទីនោះដែរ។ អ្នករងរបួសទាំងក្មេង ទាំងចាស់ នៅរាយប៉ាយពេញផ្លូវ ក្នុងនោះមានមនុស្សបានស្លាប់ម្នាក់ និងរបួស ៧នាក់ ក្នុងនោះអ្នករបួសធ្ងន់ ២នាក់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តហើយ។ ឯអត្តសញ្ញាណភាគីទាំងសងខាងនៅមិនទាន់ទទួលបាននៅឡើយទេ៕

ដកស្រង់ពី៖ រស្មីកម្ពុជា