បណ្តាញសង្គម

មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែតុលាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស១៦នាក់

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ទេ មានរបួសធ្ងន់ស្រាល១៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕

ដកស្រង់ពី៖ FreshNews