បណ្តាញសង្គម

មានករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងមួយនៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ក្នុងខណ្ឌដង្កោ

បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា នៅវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ មានករណីអត្តឃាតមួយបានកើតឡើងនៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកើតឡើងដោយបុរសម្នាក់ បានយកកាំភ្លើងបានសម្លាប់ខ្លួនឯង។

ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញបានចុះមកពិនិត្យជាក់ស្តែងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនៅក្នុងករណីអត្តឃាតដោយខ្លួនឯងនេះ។ បើតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា បុរសរងគ្រោះខាងលើនេះ ទំនងជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT នេះតែម្តង ហើយការបាញ់សម្លាប់ខ្លួននេះអាចបណ្តាលមកពីមានជំងឺប្រចាំកាយ។ សម្រាប់ករណីអត្តឃាតនេះដែរ បណ្តាញព័ត៌មាន Fresh News នឹងផ្សាយលម្អិតបន្ថែមទៀតនៅពេលបន្ទាប់៕

ដកស្រង់ពី៖ FreshNews