បណ្តាញសង្គម

របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២៧ ខែតុលា ខណៈអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៤៩៥ទីតាំង

ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។

ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៤៩៥ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៦៧នាក់ (យានយន្ត ១៧៨គ្រឿង) ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។ ខាងក្រោមនេះជាសេចក្តីប្រកាស៖

ដកស្រង់ពី៖ FreshNews