បណ្តាញសង្គម

នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្ទួចយករថយន្ដ Mercedes ស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខនគរបាល 2-1449 ក្លែងក្លាយ និងបំពាក់សារ៉ែន យកទៅចាប់វិធានការតាមផ្លូវច្បាប់

នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យសមត្ថកិច្ចស្ទួចយក រថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយ និងដាក់ LOGO ប៉ូលីស ដើម្បីចាប់វិធានការតាមផ្លូវច្បាប់។

រថយន្ដ Mercedes ស៊េរីទំនើប ដែលពាក់ស្លាកលេខក្លែងក្លាយ ន.ប 2-1449 ដោយមានការបំពាក់សារ៉ែន និងដាក់ LOGO ប៉ូលីស ត្រូវបានគេឃើញចត នៅមុខអាគារអូឡាំព្យា ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលបានព័ត៌មាន ខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាប់វិធានការតាមផ្លូវច្បាប់»៕

ដកស្រង់ពី៖ FreshNews