បណ្តាញសង្គម

រហ្សស​នាម​«​អា​ម៉ា​ប់​សាម​កុក​»​យ៉ាង​សកម្ម​ប្រចាំ​ច្បារ​អំពៅ និង​កៀនស្វាយ​ត្រូវ​តុលាការ​សម្រេច​ហើយ

ក្រុមរហស័នាម «អាម៉ាប់សាមកុក» តំណាងអោយរូបត្រី ជាក្រុមឆក់យ៉ាងសកម្មប្រចាំខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ.ញៀន» តាមមាត្រា៣៥៣,៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅអំឡុងខែកញ្ញា ខែតុលា ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ។

ជនរងគ្រោះទី១- ឈ្មោះ ច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី២- ឈ្មោះ សួន បូលីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទី៣- ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ចំណែកជនត្រូវចោទទី១- ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ប៊ុណ្ណា រដ្ឋា ហៅថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទី៣- ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទី៤- ឈ្មោះ សេក រ៉ូនី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៥- ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៦- ឈ្មោះ ម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៧- ឈ្មោះ ឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទី៨- ឈ្មោះ កឺម ម៉ាណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៩- ឈ្មោះ ឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី១០- ឈ្មោះ ចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី១១- ឈ្មោះ ឃឹម សុវិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ទី១២- ឈ្មោះ វ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី១៣- ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី១៤- ឈ្មោះ មាស វឌ្ឍនា ហៅ នាថ ភេទប្រុស អាយុ១៧ឆ្នាំ និងទី១៥- ឈ្មោះ ធី ម៉ា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ។

បើតាមនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ការឃាត់ខ្លួនក្រុមចោរឆក់ខាងលើនោះ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងស្រុកកៀនស្វាយ និងក្នុងផ្ទះសំណាក់ «សី ហះ» ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកខ្លួន រួមជាមួយនឹងបក្សពួកចំនួន១៣នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួន២លើក។ ដោយលើកទី១ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃមួយគ្រឿងម៉ាក់ IPHONE 7PLUS និងប្រាក់រៀលចំនួន១៣០០០រៀល (មួយម៉ឺនបីពាន់រៀល។

លើកទីពីរ ក្នុងឃុំដីឥដ្ឋ ស្រុកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃ០១គ្រឿង ម៉ាក VIVO ពណ៌ខៀវ និងកន្លងមក ក្រុមបក្សពួករបស់ខ្លួនបានធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ស្ពានអ្នកលឿង និងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃនោះទេ ក្នុងខែកញ្ញា ខែតុលា ខែវិច្ឆិកា ឆ្នាំ២០២១នេះ។បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើរួច នៅវេលាម៉ោង២រសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ និងស្រីចំនួន០២នាក់បន្ថែមទៀតនៅផ្ទះសំណាក់យីហោ «សី ហះ» ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាង ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើឆក់យ៉ាងសកម្មពិតប្រាកដមែន។

ដកស្រង់ពី៖ FreshNews