បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសឈប់សម្រាក បុណ្យអុំទូក៣ថ្ងៃ ឆក់យកជីវិតមនុស្ស២២នាក់ និងរងរបួស៤៤នាក់

យ៉ាងហោចណាស់មានមនុស្ស២២នាក់បានស្លាប់ និងរងបួស៤៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តើតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន មានការកើនឡើង៣នាក់ (ឆ្នាំមុន ស្លាប់១៩នាក់) ស្មើនឹង១៦ភាគរយ។ ចំណែកចំនួនអ្នករបួសធ្លាក់ចុះ៩នាក់ ស្មើនឹង១៧ភាគរយ (ឆ្នាំមុន របួស៥៣នាក់)។ សម្រាប់មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរល្បឿនលឿន ១៧ករណី, មិនគោរពសិទ្ធិ ៤ករណី, មិនប្រកាន់ស្តាំ ៤ករណី, ប្រជែងគ្រោះថ្នាក់ ៣ករណី, បត់គ្រោះថ្នាក់ ៣ករណី និងស្រវឹង២ករណី៕

ដកស្រង់ពី៖ FreshNews