បណ្តាញសង្គម

ប្រទះ​ឃើញ​យុវជន​ម្នាក់​ ​ធ្វើរឿងស្មានមិនដល់​​​លើទឹកដីកាស៊ីណូផ្កាយ៥ ដោយមិនដឹងមូលហេតុ​

យុវជនម្នាក់ ត្រូវបានគេប្រទះឃើញច.ង ក លើទឹកដីកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១នេះ។

ជនរងគ្រោះគេស្គាល់ត្រឹមឈ្មោះជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនអនាថា។ ជនរងគ្រោះបញ្ចប់ជីវិតដោយយកអាវដៃវែងច.ង ភ្ជាប់នឹងដែកស្លាកប៉ាណូ ដោយមិនដឹងពីមូលហេតុឡើយ។ លោកវរសេនីយ៍ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានចុះដល់កន្លែងកើតហេតុប្រាប់កោះសន្តិភាពថា ជនរងគ្រោះជាជនអនាថា នេះបើយោងតាមការសាកសួរពីក្មេងៗអនាថាមួយចំនួន។

តាមប្រភពពីក្មេងៗអនាថាទាំងនោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានម្តាយនិងសាច់ញាតិនៅក្នុងក្រុងប៉ោយប៉ែត ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកផងដែរ ។ លោកអធិការរងបន្តថា ពេលគ្រូពេទ្យជំនាញត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ គឺជនរងគ្រោះបាត់បង់ដោយសារច.ង ក មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។ បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅវត្តសូរិយារាម ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព