បណ្តាញសង្គម

ស្ត្រីម្នាក់រួចជីវិត ក្រោយ​ចាប់ចំកន្លែងពិសេសបុរស​ម្នាក់ ក្នុង​បន្ទប់ដាក់​គ្រឿងសក្ការៈ

ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែជនសង្ស័យម្នាក់ចូលទៅចា.ក់ជាច្រើនកាំបិ.តប្ល.ន់យកទ្រព្យដល់ក្នុងផ្ទះ ប៉ុន្តែប្ល.ន់ពុំបានសម្រេចនោះទេ ដោយស្ត្រីរងគ្រោះចា.ប់ទាញកន្ត្រា.ក់ព.ងស្វាស បណ្ដាលឲ្យជនសង្ស័យឈឺចា.ប់(អួល) ទើបស្ត្រីរងគ្រោះមានឱកាសបានរត់រួច និងស្រែកឲ្យកូនជួយ បង្កការភ្ញាក់ផ្អើល ចំណែកជននេះក៏បានរត់គេចខ្លួនបាត់ដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្គាល់ ហើយប្ដឹងនគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួនដល់ផ្ទះតែម្ដង។

ហេតុការណ៍ខាងលើនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅក្នុងភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នគរបាលបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះវិត សុខន អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រងរបួសជាច្រើនកន្លែងនៅត្រង់ស្លាបប្រចៀវខាងស្ដាំ១កាំបិ.ត, កដៃស្ដាំ១កាំបិ.ត, បំពង់ក១កាំបិ.ត, ក្រោមបំពង់ក២កាំបិ.ត, ស្នាមឆូតមុតប្រអប់ដៃស្ដាំ និងលើថ្ងាស ។

ដោយឡែកជនសង្ស័យឈ្មោះ ចំរើន ឧត្តម ភេទបុ្រស អាយុ៣១ឆ្នាំ កាលពីមុនមានទីលំនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នបានប្ដូរទៅរស់នៅភូមិពង្រ សង្កាត់ឪឡោក ជាប់នឹងភូមិត្រពាំងអារក្សនោះដែរ ។ នគរបាលខាងលើបានប្រាប់បន្តទៀតថា នៅមុនពេលកើតហេតុ នាវេលាទៀបភ្លឺថ្ងៃកើតហេតុខាងលើ ស្ត្រីរងគ្រោះបានក្រោកពីដំណេកហើយចេញពីបន្ទប់ទៅដាំទឹកដើម្បីឆុងតែ ដោយបានបិទទ្វារបន្ទប់ត្រឹមត្រូវ ។ ខណៈនោះពុំដឹងថា ជនសង្ស័យលួច.ចូលទៅក្នុងផ្ទះតាំងពីពេលណាឡើយ ក្រោយមកគាត់បានឮស្នូរបើកទ្វារបន្ទប់ដាក់គ្រឿងសក្ការៈបូជារបស់គាត់ ។ ដោយមានការសង្ស័យគាត់ក៏បានដើរទៅមើល ឃើញទ្វាររបើក ប៉ុន្តែពេលរុញទ្វារចូលទៅពុំបានឃើញអ្វីឡើយ។

ប្រភពដដែលបានបន្តថា បន្ទាប់មកគាត់ក៏បានដើរទៅមើលបន្ទប់ដេកទៀត ស្រាប់តែឃើញជនសង្ស័យកំពុងរើកកាយកាបូបដាក់លុយនិងគ្រឿងអលង្ការរបស់គាត់ ទើបគាត់ក៏បានរត់ចូលទៅក្នុងបន្ទប់ដាក់គ្រឿងសក្ការៈបូជាវិញ ។ ក៏ត្រូវជនសង្ស័យរត់ដេញតាមធ្វើសកម្មភាពចា.ក់ជាច្រើនកាំបិ.តប៉ុនប៉.ងសម្លា.ប់ បណ្ដាលឲ្យគាត់រងរបួសហូរឈា.មជោគខ្លួន ពេលនោះគាត់ក៏បានប្រវាយប្រតប់ និងបានចា.ប់ទាញកន្ត្រាក់ព.ងស្វាសជនសង្ស័យ ជាហេតុធ្វើឲ្យជននោះឈឺចា.ប់(អួល)យ៉ាងខ្លាំង ។ ខណៈនោះ ជនខាងលើចា.ក់លើគាត់លែងកើតតទៅទៀត ទើបគាត់មានឱកាសបានរត់ចេញក្រៅ ហើយស្រែកឲ្យកូនជួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ប្រភពខាងលើបាននិយាយទៀតថា ក្រោយពេលឮម្ដាយស្រែកឲ្យជួយបែបនេះកូនៗបាននាំគ្នារត់ទៅជួយហើយពេលទៅដល់ឃើញម្ដាយមានឈា.មជោគខ្លួនទៅហើយ ចំណែកឯជនសង្ស័យបានឡើងផ្លោះរបងរត់គេចខ្លួនបាត់ទៅហើយ ។ បន្ទាប់មកជនរងគ្រោះបានប្រាប់កូនៗរបស់គាត់ថា ត្រូវឈ្មោះឧត្តម រស់នៅភូមិត្រពាំងអារក្សជាអ្នកចា.ក់គាត់ឲ្យរបួស ដើម្បីប្ល.ន់យកទ្រព្យសម្បត្តិ ហើយកូនរបស់គាត់ក៏បាននាំគាត់ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស ព្រមទាំងដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ឪឡោកនិងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌកំបូលជួយអន្តរាគមន៍ ។ ភ្លាមៗនោះ នគរបាលខាងលើក៏បានចុះទៅធ្វើការស្រាវជ្រាវ ហើយរហូតដល់វេលាល្ងាចថ្ងៃដដែល ទើបឈានដល់ការចុះទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ រួចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព