បណ្តាញសង្គម

ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

ផ្ទះថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រៃគុក ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ ដោយអាជ្ញាធរ កំពុងប្រមូលព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះ។ ពលរដ្ឋក្បែរខាង បានអោយដឹងថា មុនពេលកើតហេតុ គេបានលឺសូរសំឡេងផ្ទុះ ពីខាងក្នុងផ្ទះ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង៕

ដកស្រង់ពី៖ កោះសន្តិភាព