បណ្តាញសង្គម

ប្ដី​ផ្តាច់ជីវិត​​ប្រពន្ធ​នៅ​ខេត្តសៀមរាប កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួន​បាន​ក្នុង​ក្រុង​តា​ខ្មៅ

បុរសម្នាក់ដែលជាប្ដី បានអារ.ក សម្លា.ប់ប្រពន្ធ នៅក្រុងសៀមរាប រួចរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនបានសម្រេច នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពព័ត៌មាន បានអោយដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ដឹកនាំកម្លាំងជំនាញ បើកការស្រាវជ្រាវបន្ទាន់ រហូតឈានដល់កំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន ។ ជនសង្ស័យជាប្តីមានឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបរ រត់រត់ម៉ូតូកង់បី ។ ចំណែកប្រពន្ធដែលស្លា.ប់ មានឈ្មោះ សូរ ចាន់ធី ភេទស្រី អាយអាយុ ៤០ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពផងដែរថា ករណីឃា.តកម្មនេះ កើតឡើងផ្តើមចេញពីរឿងប្រចណ្ឌ ។ ទោះជាយ៉ាងណា កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យ ទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។ សូមរម្លឹកថា ផ្តាច់ជីវិតស្ត្រីម្នាក់ក្នុងបន្ទប់ជួល ផ្អើលក្រុងសៀមរាប រយៈពេលជាង២៤ម៉ោង ប្ដីដែលសម្លា.ប់ប្រពន្ធនៅខេត្តសៀមរាប ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព