បណ្តាញសង្គម

បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​បាន​ចំនួន​២២​នាក់​ចាត់ការ​តាម​នីតិវិធី

យ៉ោងហោចណាស់មនុស្ស២២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងមួយដែលក្រុមនុស្សទាំងនោះពពាក់ពពូនគ្នាលេងអស់ពេលជាយូរមកហើយ។

ការបង្ក្រាបល្បែងអាប៉ោងនេះធ្វើឡើងកាលពីរសៀល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមអ្នកញៀនល្បែងអាប៉ោងនេះពពាក់ពពូនគ្នាលេងយ៉ាងអឺងកងរួចមកលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកបានដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត។ប្រភពបន្តថា ក្នុងការចុះបង្ក្រាបល្បែងអាប៉ោងនេះដែរសមត្ថកិច្ច ឃាត់បានមនុស្សចំនួន ២២ នាក់ ស្រី៧ នាក់រួមមាន៖

១-ឈ្មោះ ពិន សុខលីម ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិថ្មីឧត្តម ឃុំតាំងក្រូច ស្រុកសំរោងទង,

២-ឈ្មោះ ទូច ចិត្ត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង,

៣-ឈ្មោះ ជា ខេង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំតាំងក្រូច ស្រុកសំរោងទង,

៤-ឈ្មោះ ហ៊ុន ហាក់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង,

៥-ឈ្មោះ យូ វុទ្ឋី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង,

៦-ឈ្មោះ អៀក ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំ រស់ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង,

៧-ឈ្មោះ អៀក វណ្ណា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង,

៨-ឈ្មោះ ម៉ុត ឈឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង,

៩-ឈ្មោះ រស់ ឌឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង,

១០-ឈ្មោះ ស៊ីម វ៉ាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង,

១១-ឈ្មោះ ឈុំ រិទ្ឋី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង,

១២-ឈ្មោះ អ៊ឹម ឌុយ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង,

១៣-ឈ្មោះ ម៉ុក គឹមហឿន ភេទប្រុស អាយុ៤១ឆ្នាំ ភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង,

១៤-ឈ្មោះ ប្រុក សៀម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង,

១៥-ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ រស់ភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង (ម្ចាស់ផ្ទះ),

១៦-ឈ្មោះ ព្រំ វិន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិចម្ការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង(អ្នកបាញ់មេអាប៉ោង៣គ្រាប់),

១៧-ឈ្មោះ ឈីម ឆុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង,

១៨-ឈ្មោះ ស៊ុំ ហឿន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិចម្ការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង,

១៩-ឈ្មោះ សាយ ហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំតាំងក្រូច ស្រុកសំរោងទង,

២០-ឈ្មោះ ហន មុំ ភេទស្រី អាយុ៥១ឆ្នាំ ភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង,

២១-ឈ្មោះ អូន ផានិត ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន

២២-ឈ្មោះ ហ៊ិន សុខន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសិរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច។

ក្រុមមនុស្សទាំងនេះសុទ្ឋសឹងជាមុខសញ្ញាប្រព្រឹត្តល្បែងអាប៉ោងនេះជាប្រចាំនៅចំណុចខាងលើ។ ក្រៅពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ មេអាប៉ោង ចំនួន ៣គ្រាប់ ចានបាញ់អាប៉ោង ចំនួន១ គម្របផ្តិល១ កម្រាលអាប៉ោង១ ទូរស័ព្ទដៃ ២៣គ្រឿង ម៉ូតូ៣គ្រឿង ប្រាក់រៀលមួយចំនួន។ នៅល្ងាចថ្ងៃដដែលកម្លាំងជំនាញអធិការដ្ឋានបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព