បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ ពាក់ព័ន្ធ​ជួញដូរគ្រឿងញៀន នៅ​ខណ្ឌ​បឹង​កេងកង

ជនសង្ស័យ ចំនួន១៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន នៅវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី០១ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចទីតាំងដីឡគ្មានលេខ ផ្លូវ១៩៩ កែង៣៥៨ សង្កាត់ទួលស្វាយព្រៃទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នពេញ ដោយបានឃាត់ខ្លួនជនសង្ស័យ ១៣នាក់ រួមមាន ៖

១- ឈ្មោះ អ៊ឹម សុភក្ត្រ័ ភេទប្រុស អាយុ ២២ឆ្នាំ (ជួញដូរ)

២- ឈ្មោះ ណៃ ដាវីត ភេទប្រុស អាយុ ៣១ឆ្នាំ (ជួញដូរ)

៣- ឈ្មោះ ជួន ញ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ (ជួញដូរ)

៤- ឈ្មោះ ឆន់ ឡាន់ ភេទប្រុស អាយុ ១៨ឆ្នាំ (ជួញដូរ)

៥- ឈ្មោះ ជូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ

៦- ឈ្នោះ សុខ តុង ភេទប្រុស អាយុ ២៩ឆ្នាំ

៧- ឈ្មោះ ជាង រតនា ភេទប្រុស អាយុ ៣០ឆ្នាំ

៨- ឈ្មោះ ឈួន សម្បត្តិ ភេទប្រុស អាយុ ៣៦ឆ្នាំ

៩- ឈ្មោះ មាស មិន ភេទប្រុស អាយុ ១៨ឆ្នាំ

១០- ឈ្មោះ អ៊ុក ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ

១១- ឈ្មោះ វី រនីខារ៉ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ

១២- ឈ្មោះ ផល តឿ ភេទប្រុស អាយុ ២៨ឆ្នាំ

១៣- ឈ្មោះ ប៊ូ មុល ភេទប្រុស អាយុ ២៨ឆ្នាំ ។

វត្ថុតាងចាប់យក រួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច សង្ស័យជាសារធាតុញៀន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូម៉ាក គុបសេរីចាស់ ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព