បណ្តាញសង្គម

ក្រុម​ក្មេង​ទំ​នើង​កំពុង​បន្តសកម្មភាព​យ៉ាង​អនាធិប​តេយ្យ​​នៅ​ក្រុង​​ស្ទឹ​ង​​ត្រែ​ង

សកម្មភាពក្រុមក្មេងទំនើងប្រដាប់ដោយកាំ.បិ.ត.វែង កំពុងបង្កើនសកម្មភាពដេញកា.ប់.ប្ល.ន់ដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងទៅលើសុវត្ថិភាពតាមដងផ្លូវ ។

គិតត្រឹមយប់ចុងខែវិច្ឆិកា និងដើមខែធ្នូ ដល់យប់ថ្ងៃទី៨ ខែធ្នូ ២០២១ ក្រុមក្មេងទំនើងបានជិះម៉ូតូចេញធ្វើសកម្មភាពប្រើប្រាស់កាំបិតវែងដេញកាប់ប្រជាពលរដ្ឋរងគ្រោះប្លន់ដណ្តើមយកម៉ូតូអស់ចំនួន២គ្រឿងទៅបាត់ដោយសុវត្ថិភាព ។សូមបញ្ជាក់ថា ចន្លោះកាលពីយប់ថ្ងៃទី២៨ និង២៩ ខែវិច្ឆកា ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកកែងបច្ឆាក្រុងស្ទឹងត្រែង ក្មេងទំនើង២នាក់ ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ឌុបគ្នាដេញកា.ប់.ប្លន់ដណ្តើមម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពីជនរងគ្រោះទៅបាត់ដោយសុវត្ថិភាព ។

ដោយឡែក រហូតនៅយប់ថ្ងៃទី៨ ខែធ្នូ ២០២១ នៅមុខវិទ្យាល័យហ៊ុន សែន ភូមិស្រែពោធិ៍ក្មេងទំនើង២នាក់ ជិះម៉ូតូឌុបគ្នាប្រដាប់ដោយកាំ.បិ.តវែង បានធ្វើសកម្មភាពដេញកាប់ប្ល.ន់យកម៉ូតូ ឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខស្ទឹងត្រែង១-A៣៥៤០ពីជនរងគ្រោះ២នាក់បងប្អូនបង្កើត រស់នៅភូមិសាមឃួយ ឃុំសាមឃួយស្រុកសេសាន យកទៅដោយសុវត្ថិភាព ។ ខណៈពួកគេជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិចក្នុងបំណងទៅលេងផ្សារតាំងពិព័ណ៌ លុះដល់ចំណុចកើតហេតុក៏លេចចេញមុខក្មេងទំនើង២នាក់ បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខបានធ្វើសកម្មភាពកាប់ប្លន់ដណ្តើម ពីជនរងគ្រោះ ដោយភ័យស្លន់ស្លោពួកគេ បានផ្តួលម៉ូតូរួចរត់យករួចខ្លួន ។ ក្មេងទំនើងបានយកម៉ូតូបានសម្រេច រួចជិះចេញទៅទិសខាងលិចរហូតបាត់ស្រមោលតែម្តង ។ក្រោយកើតហេតុភ្លាមៗ គេបានណែនាំអោយឪុកកម្តាយជនរងគ្រោះឈ្មោះ វិស័យ ចាន់តារា អាយុ១៨ឆ្នាំ និងប្អូនប្រុសឈ្មោះវិស័យ សុម៉ុនថា អាយុ១៤ឆ្នាំ ប្តឹងទៅប៉ូលិសថា តែគាត់ឆ្លើយតបថា «ដាក់ធើអីទេ ម៉ូតូបាត់រាប់សិបគ្រឿងកន្លងមក មិនដែល ឃើញសមត្ថកិច្ចចាប់អោយបានមកវិញផង ខ្ជិលនាំតែខាតពេលវេលា» ។

នៅវេលាព្រឹកថ្ងៃទី៩ ធ្នូ នេះ ពួកគាត់ជាឪពុកម្តាយក៏សម្រេចចិត្តជាថ្មីនាំកូនៗមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សី ព្រោះពួកក្រុមក្មេងទំនើងធ្វើសកម្មភាពមិនដល់មួយគីឡូម៉ែត្រពីប៉ុស្តិ៍រដ្ឋបាលនោះ។ ជាមួយគ្នានេះដែរ ក្នុងយប់ថ្ងៃទី៨ ធ្នូ ដែលគេប្រទះឃើញក្រុមក្មើងទំនើងជាង១០នាក់ជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយកាំបិតនិងដាវដេញកាប់មនុស្សស្ថិតនៅចំណុចកែងក្បែមន្ទីរសុខាភិបាល បង្កការភ្ញាក់ផ្អើលដល់មនុស្សម្នាលាន់មាត់ស្ទើរគ្រប់គ្នាផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព