បណ្តាញសង្គម

ជនបរទេស​ម្នាក់ ដេកស្លាប់នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋាគារមួយ នៅខេត្តសៀមរាប

ជនបរទេសម្នាក់ ដេកស្លាប់ នៅមាត់អាងហែលទឹក ក្នុងសណ្ឋាគារ សុភីអង្គរ រ៉េស៊ីដិន ស្ថិតនៅក្រុមទី១ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០ ២១ វេលាម៉ោង ១២ និង ១០នាទី។

សមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់ថា បន្ទាប់ពីបានទទួលព័ត៌មាន តាមទូរស័ព្ទរបស់មនុស្សមិនស្គាល់ឈ្មោះ ដែលបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីមនុស្សលង់ទឹក នៅក្នុងអាងហែលទឹក ដែលមានយីហោ សណ្ឋាគារ សុភី អង្គរ រ៉េស៊ីដីន នៅក្បែរសាលាផ្លរីដា រួចមក កម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញមានសពមនុស្សម្នាក់ ជាជនរងគ្រោះ ឈ្មោះ MILNE ALAN ភេទប្រុស អាយុ ៧៦ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 518736379 ជួលស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ រយៈពេល ០៣ខែ គិតចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

ប៉ូលិស បានបន្ថែមថា ជនជាតិអង់គ្លេសនោះ បានដេកស្លាប់នៅមាត់អាងហែលទឹកខាងកើត ឈៀងខាងជើង ក្នុងសណ្ឋាគារខាងលើ។ ប្រភពពីអ្នកជំនាញ បានបញ្ជាក់ថា តាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពបានឃើញថា សពបុរសឈ្មោះ MILNE ALAN ភេទប្រុស អាយុ ៧៦ឆ្នាំ បានស្លាប់ដោយសារលក់ទឹកតែម្នាក់ឯង នៅក្នុងអាងទឹកនៅចម្លោះវេលាម៉ោង ០៩:៣៦នាទី ទៅម៉ោង ០៩:៣៨នាទី ដោយមិនមានអ្នកជួយទើបបណ្ដាលអោយស្លាប់តែម្ដង។ សមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បានសនិ្នដ្ឋានថា មូលហេតុ ដោយជនរងគ្រោះ ចុះហែលទឹកក្នុងអាងតែម្នាក់ឯង បណ្តាលឱ្យគាំងបេះដូងលង់ទឹកស្លាប់ ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ បច្ចុប្បន្នសាកសព ជនរងគ្រោះ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ (ស្ទឹងមានជ័យ) ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ កោះសន្តិភាព