បណ្តាញសង្គម

អភិបាលខេត្តស្វាយរៀង ប្រាប់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំការពារដីរបស់រដ្ឋ និងដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់លទ្ធភាព

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ទៅអាជ្ញាធរក្រុងស្រុក ត្រូវខិតខំពិនិត្យនិងការពារដីរបស់រដ្ឋ ពិសេសខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់លទ្ធភាព។

ការថ្លែងរបស់លោក ម៉ែន វិបុល ក្នុងឱកាសដែលលោកដឹកនាំកិច្ចកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២២ តាមរយះប្រពន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត។ នៅក្នុងកិច្ចប្រជុំនេះមានចូលរួមពីលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹង សន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ជាពិសេសការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា៖ *១៖ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗ គ្នា និងគ្រប់ចំនួនដូស ជាពិសេសដូសទី៣ ដូសជំរុញ ដែលកំពុងមានវត្តមានចាក់ជូននៅតាមបណ្តាទីតាំងនានា ដែលរដ្ឋបាលខេត្តបានកំណត់ក្នុងខេត្តស្វាយរៀង ។ *២៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ *៣៖ បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដើម្បីកាត់បន្ថយការគ្រោះថ្នាក់នៅលើដងផ្លូវ៕

ដកស្រង់ពី៖ កោះសន្តិភាព