បណ្តាញសង្គម

អ្នក​ភ្នំពេញ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ សូម​ទូរ​សព្ទ​មក​លេខ 1291

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ។

ជាមួយគ្នានោះដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូន ពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរសព្ទ មករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀត ដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ៕

ដកស្រង់ពី៖ កោះសន្តិភាព