បណ្តាញសង្គម

ប៉ូលិស ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀន ៤៨កញ្ចប់​

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ បានស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅក្នុងលំនៅឋានរបស់ជនសង្ស័យតែម្តង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៏ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ថា កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ បានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង ជាថ្នាំញៀនមេតាំហ្វេតាមីន ប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ រួមមាន កញ្ចប់ធំ ៤០កញ្ចប់ និងកញ្ចប់តូច ៨កញ្ចប់ ដែលមានទម្ងន់សរុបស្មើនឹង ៧៧៤ក្រាម។ ជនសង្ស័យ និងវត្ថុតាង ដែលដកហូតបាន ត្រូវបានសមត្ថកិច្ចជំនាញ សាកសួរ ធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព