បណ្តាញសង្គម

ឪពុក​ចុង​ច.ង ក សម្លា.ប់ខ្លួន មិនទំនង រីឯ​កូនស្រី​ចុងអាយុ​១៤​ឆ្នាំ ត្រូវកា.ប់​ដា.ច់​ ​ក

សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំលោ.ភមិនសម្រេច លើកូនចុងអាយុ ១៤ឆ្នាំ មុននឹងឪពុកចុងនោះ កា.ប់កូនស្រីចុងដា.ច់ក និងដា.ច់ដៃ បណ្ដាលឲ្យស្លា.ប់នៅលើផ្ទះ។

ប៉ុន្តែរូបភាពនៃអំពើឃា.តកម្ម និងអត្តឃា.តនេះ ហាក់បង្កប់នូវការសង្ស័យមួយចំនួន ដោយសារតែក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់ហូរឈា.មជោគខ្នើយ និងពូកលើគ្រែដេកក្នុងផ្ទះ តែបែរជាឃើញដេកស្លា.ប់នៅរានហាលជិតកាំជណ្តើរ ខណៈដែលឪពុកចុងច.ង ក សម្លា.ប់ខ្លួន ដោយបែរមុខទៅជញ្ជាំងជាងកន្លះម៉ែត្រពីរនាបក្តារផ្ទះ។ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ ណាង ស្រីលាភ អាយុ ១៤ឆ្នាំ។ ចំណែកឪពុកចុង ជាជនដៃដល់ មានឈ្មោះ ច្រឹង ផល្លី អាយុ ៣៦ឆ្នាំ ។

គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចជំនាញដែលបានទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ បានឲ្យដឹងថា ហេតុការណ៍កា.ប់សម្លា.ប់កូនចុងនេះ អាចកើតឡើង តាំងពីម៉ោងប្រហែល ៦ ព្រឹកថ្ងៃទី២ ខែមករា។ ប៉ុន្តែទើបនឹងគេដឹង ហើយភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀល ដោយសារតែអ្នកជិតខាង មានការសង្ស័យ ទៅអើតមើល ឃើញមានមនុស្សស្លា.ប់ ក្នុងផ្ទះ ទើបឆោឡោ និងប្ដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។ សមត្ថកិច្ចនគរបាលបច្ចេកទេស ដែលបានធ្វើកោសល្យវិច្ឆ័យ បានបញ្ជាក់ថា នៅលើខ្លួនប្រាណយុវតីរងគ្រោះ ឃើញមានដាច់រហែកខោអាវ ដែលសមត្ថកិច្ចដាក់ការសង្ស័យថា មានការប៉ុនប៉ងរំលោ.ភមិនបានសម្រេច ទើបជនដៃដល់ ជាឪពុកចុងកា.ប់កូនចុងសម្លា.ប់ រួចក៏ធ្វើអត្តឃា.តខ្លួនឯង ដោយការលេបថ្នាំពុល និងច.ង ក បែបនេះ។ ទោះបីយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន ជាជំហានដំបូងតែប៉ុណ្ណោះ។

ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ ដោយខ្លីថា ម្ដាយជនរងគ្រោះ ដែលត្រូវជាប្រពន្ធ ឈ្មោះ ច្រឹង ផល្លី បានស្លា.ប់ មុនពេលកើតហេតុ ប្រមាណជាង ១ខែប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន ក៏ដាក់ការសង្ស័យដូចគ្នានឹងសមត្ថកិច្ចនគរបាលដែរ។ តែយ៉ាងណាក៏ដោយ មើលរូបភាពបុរសជាឪពុកចុងច.ង ក សម្លា.ប់ខ្លួន ដូចជាមិនសូវទំនង។ រីឯក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់នឹងកាំបិ.តខ្វែវ ដោយឈា.មជោគ នៅលើខ្នើយ គ្រែដេកក្នុងផ្ទះ តែឃើញស.ពមកដេកស្លា.ប់នៅរានហាល ជិតកាំជណ្តើរ។ ករណីឃា.តកម្ម និងអត្តឃា.តនេះ គួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ខ្លា.ចក្រែងឃា.តករ បង្វែរដានសមត្ថកិច្ច និងមហាជន៕

ដកស្រង់ពី៖ កោះសន្តិភាព