បណ្តាញសង្គម

អ្នក​កាសែតទៅថតទីតាំងបញ្ជល់មាន់ដុះស្លែ រត់​ចែក​ផ្លូវគ្នាអស់

ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងបានបើកលេងនៅកណ្តាលក្រុង ប៉ុន្តែក្រោយពីមានអ្នកកាសែតទៅថតក៏ត្រូវបានសមត្ថកិច្ចចុះបិទវិញ កាលពីថ្ងៃទី០២ មករា ឆ្នាំ២០២២ ស្ថិតនៅចំណុចជាប់ជើងភ្នំស្វាយ ភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ជាក់ស្តែង មានអ្នកកាសែតប្រមាណ២ទៅ៣នាក់បានទៅថតសកម្មភាពទីតាំងជល់មាន់ ដែលកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង មានភ្នាល់ដាក់លុយជល់១គូរាប់លានរៀល ដែលមួយថ្ងៃមាន៥ ទៅ៦គូ ។ ភាគច្រើនជន់មាន់ខ្មងច្រើនជល់មាន់បំពាក់ខ្នាយដែក ។ ក្រោយអ្នកកាសែតបានទៅថតសកម្មភាពល្បែងភ្នាល់កណ្តាលក្រុងនេះមក ត្រូវបានខេត្តបានដាក់បទបញ្ជាអោយបិទល្បែងនេះជាបន្ទាន់ ក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ ។ព័ត៌មានបានដឹងទៀតថា កន្លែងជល់មាន់មានមួយកន្លែងនៅជាប់ជើងភ្នំស្វាយនេះ បើទទួលព័ត៌មានបានដឹង គឺជល់មាន់រាប់ឆ្នាំមកហើយ ក្នុង១សប្តាហ៍ជល់២ថ្ងៃ គ្មានសមត្ថកិច្ចណាមួយហ៊ានបង្ក្រាបដែរ មិនដឹងអាងអំណាចខាងណាទេ ទើបបើកការជល់មាន់កណ្តាលក្រុងសិរីសោភ័ណដោយគ្មានការញញើតនិងច្បាប់យ៉ាងរលូនបែបនេះ ទំនងបានត្រូវរ៉ូវជាមួយប៉ូលិសខេត្ត ហើយមើលទៅ? ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖ កោះសន្តិភាព