បណ្តាញសង្គម

ស្រាវជ្រាវ ៣​គោលដៅ នៅ​រាជធានី​ភ្នំពេញ ចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ជាង ១៨០​គីឡូក្រាម

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញ នៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងគ្រឿងញៀនចំនួន ១៨១គីឡូ និង៣៧០ក្រាម ។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិវៀតណាម ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតគ្រឿងញៀន សរុបបានចំនួន ១៨១គីឡូ និង៣៧០ក្រាម ។

គោលដៅទី១ ៖ នៅចំណុចខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង ។

គោលដៅទី២ ៖ នៅចំណុចខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់R ៣០១ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ ជនជាតិវៀតណាម ។

គោលដៅទី៣ ៖ នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាង ១-គ្រឿងញៀនជាង ១៣០គីឡូក្រាម ។ ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព