បណ្តាញសង្គម

រថយន្ដផែស្ងួតសូងួន បុកស្ដ្រីម្នាក់ បាក់ ជើងស្ដាំលើផ្លូវវ៉េងស្រេង

ភ្នំពេញ ៖ រថយន្ដកុងតឺន័រ ផែស្ងួតរបស់ ក្រុមហ៊ុនសូងួន បានបើកបុក ស្ដ្រីម្នាក់បណ្ដាល ឱ្យខ្ទេចជើងស្ដាំ ខណៈដែលស្ដ្រីរង គ្រោះកំពុង បើកម៉ូតូតែម្នាក់ឯង នៅតាមបណ្ដោយ ផ្លូវវ៉េង ស្រេង ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២និង៤៥នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥នេះ ។

សាក្សីនៅ កន្លែងកើតហេតុ បាននិយាយថា ខណៈដែលស្ដ្រីរងគ្រោះ កំពុងបើកម៉ូតូ ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3374 តែម្នាក់ នៅតាមបណ្ដោយ ផ្លូវ វ៉េងស្រេង ស្រាប់តែពេល នោះ គេបានឃើញ រថយន្ដសូងួន ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2020 ធ្វើដំណើរយ៉ាង លឿន ក៏ជ្រុលទៅបុកស្ដ្រីរងគ្រោះ ដែលជិះម៉ូតូ នៅពីមុខបណ្ដាលឱ្យដួល ហើយម៉ូតូកៀប ជាប់នៅក្រោម រថយន្ដរងការខូចខាតស្ទើរទាំងស្រុង ខណៈដែលស្ដ្រីរងគ្រោះបានរងរបួស យ៉ាងធ្ងន់ធ្ងរ រហូតដល់បាក់ ជើងខាងស្ដាំទៀត ផង។ តាមសាក្សីពីកន្លែងកើតហេតុនោះ រថយន្ដ ផែស្ងួតក្រុមហ៊ុនសូងួនមួយគ្រឿងនេះ ខណៈ ដែលធ្វើដំណើរ តាមដងផ្លូវបានហូរ ប្រេងម៉ាស៊ីនខ្មៅ ធ្វើឱ្យអ្នកជិះម៉ូតូម្នាក់ពីរនាក់ រអិល ដួលរងរបួសផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ជួយអន្ដរាគមន៍ និងទាក់ទងរថយន្ដ សង្គ្រោះ បន្ទាន់ដឹក ស្ដ្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រី ឯម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថកិច្ច យកទៅរក្សា ទុកជាបណ្ដោះ អាសន្ន រង់ចាំការដោះ ស្រាយបន្ដទៀត ៕

 

 

 

 

 

ដកស្រងពី៖ដើមអម្ពិល