បណ្តាញសង្គម

ឆក់​ភ្លាម​រត់​ភ្លាម ចុងក្រោយ​ចប់​ត្រឹម​​​ក្តាប់​​ភូមិ​សាស្ត្រ​បានអស់​លក្ខណ៍​ភ្លែត

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅ វេលាម៉ោងប្រហែល៨និង១០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីខ្មែរម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៌ផ្កាឈូក រួចហើយរត់គេចខ្លួនទៅបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ភេទប្រុស នៅម្តុំខ្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ នៅក្នុងកាបូបស្ពាយដែលចោរឆក់យកទៅនោះមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូនស៊ិកផ្ល័ស ពណ៌ទឹកប្រាក់ កាតចាក់វ៉ាក់សាំង១សន្លឹក និងឯកសារផ្សេងៗមួយចំនួនទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព