បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ នៅ​ខណ្ឌ​បឹង​កេងកង

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ករណីឆក់ទូរសព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ជនសង្ស័យឈ្មោះ ហុង ប៉ាវ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ជើងឯង ខណ្ឌដង្កោ មុខរបរ គ្មាន (ប្រើប្រាស់ថ្នាំញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ញឹល ស្រីមាស ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរលក់ដូរ ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JB 3415 ជារបស់ជនសង្ស័យ, ទូរសព្ទម៉ាក់ iPhone X ពណ៌ស ជារបស់ជនរងគ្រោះ ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព