ជាលើកទី២ ហើយ នៅចំណុចស្ពានជិតអាងចម្រោះទឹកស្អុយ ទី១ បន្ទាប់ពីរថយន្តព្រុស គឺរថយន្តលុចស៊ីស RX 300 ជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នោះ បានកើតឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅផ្លូវមិត្តភាព (ផ្លូវលេខ៨០០) ត្រង់ចំណុចស្ពាន ជិតអាងចម្រោះទឹកស្អាត ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុ /ខេត្តព្រះសីហនុ។
រថយន្ត ឡិចស៊ិស RX 300 ដែលបានបើកធ្លាក់អូរ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-8824។ ហេតុការណ៍នោះ បណ្តាលឱ្យស្លា.ប់ជនជាតិចិន ម្នាក់ ភេទប្រុស ដោយស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្ត ខូចខាតមធ្យម ត្រូវបានប៉ូលិស អូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ រីឯសាកស.ពជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ដកស្រង់ពី៖ កោះសន្តិភាព