បណ្តាញសង្គម

រថយន្តក្រុងវៀតណាម បុករថយន្តដឹកកម្មករ ស្លាប់ជាង២០នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ យ៉ាងហោចណាស់ កម្មករប្រុស-ស្រី ជាង២០នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុង វៀតណាមមួយគ្រឿង បុករថយន្តដឹកកម្មករ ។

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នោះ បានកើតឡើង នៅវេលាម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី១៩ ឧសភា ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំតណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

មុនពេលកើតហេតុ គេឃើញរថយន្តក្រុង រៀតណាមមួយគ្រឿង បានបើកក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុច កើតគ្រោះថ្នាក់ រថយន្តក្រុង បានបើកជែងវ៉ា រថយន្តមួួយផ្សេងទៀត ទើបទៅបុក រថយន្តដឹកកម្មករដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហំ តែម្តង។ 

ដកស្រង់ពី៖ Khmer-Note