បណ្តាញសង្គម

ចាប់បានហើយ​ក្រុមឃា.តករ​៦នាក់ ក្នុងករណី​ផ្តាច់​ជីវិត​​មនុស្សមួយ​គ្រួសារ​​៥នាក់

យ៉ាងហោចណាស់ មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួន ជុំវិញករណីផ្តា.ច់ជីវិតមនុស្សក្មេង-ចាស់ ចំនួន ៥ នាក់នៅខេត្តមណ្ឌលគិរី ហើយអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺហេតុផលនៅពីក្រោយករណីឃា.តកម្មសម្លា.ប់មនុស្សចំនួន៥នាក់ នោះ គឺ ការចោទប្រកាន់គ្រួសាររងគ្រោះថាចេះអាបធ្មប់ ។

ក្រុមឃា.តករ បានសម្លា.ប់មនុស្ស រហូតដល់ចំនួន៥នាក់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊ើបអង្កេតករណីឃា.តកម្មសម្លា.ប់មនុស្សចំនួន៥នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទីរសៀល នៅចំណុចស្រែចោទ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះ ជនដៃដល់ចំនួន៤នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លា.ប់ ចំនួន២នាក់។ ជនសង្ស័យ រួមមាន ៖

១- ឈ្មោះ ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិព្នង ជាមេខ្លោងផ្តើមគំនិត,

២- ឈ្មោះ រឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (សហចារី), ៣- ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (សហចារី),

៤- ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (សហចារី),

៥- ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង (បញ្ជាអោយសម្លា.ប់)

៦- ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (បញ្ជាអោយសម្លា.ប់) ជនសង្ស័យទាំង៦នាក់នេះ ស្នាក់នៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនសង្ស័យ បានចម្លើយសារភាពថា មូលហេតុដែលសម្លា.ប់ជនរងគ្រោះទាំង៥នាក់ និងរងរបួសម្នាក់ខាងលើនេះ ដោយសារគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជាអាបធ្មប់។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ គួររំលឹកថា ៖ គ្រួសារជនជាតិដើមភាគតិច ត្រូវប្រទះឃើញសា.កស.ព.ជាបន្តបន្ទាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព