បណ្តាញសង្គម

អ្នកភូមិ​ទៅ​ដក​ដំឡូង​មី​ប្រទះ​ឃើញ​ស.ពប្តី​ ទើប​បែកធ្លាយ​ប្រពន្ធ និង​សហា.យ​

កាលពីវេលាម៉ោង១១និង៤៧នាទីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ខណៈប្រជាពលរដ្ឋទៅដកដំឡូងមី បានប្រទះឃើញស.ពបុរសម្នាក់ស្អុយរលួយនៅចំណុចចំការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ និងបើកការស៊ើបអង្កេត ទើបបែកធ្លាយរឿងរ៉ាវស្ត្រីជាប្រពន្ធ បានឃុបឃិតគ្នាជាមួយសហា.យ រៀបចំគម្រោងការសម្លា.ប់ប្តីរបស់ខ្លួន នៅក្នុងចម្ការដំឡូងមី កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២២ ។

ក្នុងករណីនេះដែរ ស្ត្រីជាប្រពន្ធ និងសហា.យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករ ។ ចំណែកជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន រួមមានឈ្មោះ ខឹម ឈន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងសហា.យឈ្មោះ ខៀវ សង្ហា ភេទប្រុស អាយុ៣៦ឆ្នាំ ។ អ្នកទាំង៣ មានទីលំនៅក្នុងភូមិទំនប់ ឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកអធិការបានបន្តថា ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនគរបាលថា ពួកគេបានបបួលជនរងគ្រោះផឹកស្រានៅក្នុងផ្ទះ រហូតដល់ជនរងគ្រោះស្រវឹង ក៏បានលួចដាក់ថ្នាំបំពុ.ល (ថ្នាំបាញ់ស្មៅ) ចូលក្នុងកែវស្រា បណ្តាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតី ទើបយកជនរងគ្រោះទៅក្នុងចំការដំឡូងមី ឆ្ងាយពីផ្ទះបន្តិច បន្ទាប់មកក៏យកដំបងវា.យសម្លា.ប់ជនរងគ្រោះនៅក្នុងចម្ការតែម្តង ។

លោកអធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាក់ថា រហូតដល់វេលាម៉ោង១១និង៤៧នាទីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ខណ:ពេលប្រជាពលរដ្ឋចូលទៅដកដំឡូងមីក្នុងចម្ការក៏បានប្រទះឃើញស.ពជនរងគ្រោះ ទើបរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលបានដំណឹងនេះភ្លាម នគរបាលជំនាញ និងគ្រូពេទ្យក៏ចុះទៅធ្វើកោសល្យវិច្ច័យ ពិនិត្យលើស.ព ដោយមានសភាពស្អុយរលួយទៅហើយ ដោយឡែកផ្នែកក្បាលចំហៀងខាងស្ដាំត្រង់ចំណុចឆ្អឹងថ្ពាល់ មានស្នាមប្រេះប្រវែង៣ស.ម និងរលួយសាច់អស់ ។ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញផ្នែកបច្ទេកទេស និងវិទ្យាសាស្ត្រនៃស្នងការខេត្តប៉ៃលិនពិនិត្យរួច បានសនិ្នដ្ឋានថា ស.ពជនរងគ្រោះបានស្លា.ប់ដោយសារអំពើឃា.តកម្មពិតប្រាកដមែន។ បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអ្នកភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័័យទាំង២នាក់ ត្រូវបាននគរបាលសួរនាំបន្ថែម និងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្ត៕

ដកស្រង់ពី៖ កោះសន្តិភាព