បណ្តាញសង្គម

គ្រាន់តែ​ជិះ​ម៉ូតូ​មើល​មុខក៏ហៅ​បក្សពួកមក​​ដេញ​​កា.ប់​​ដែរ​ ចែករំលែក

ក្រុមយុវជនទំនើង០៣នាក់ក្នុងចំណោមបក្សពួក០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី១ ស្រាវជ្រាវធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពប្រើកាំ.បិ.តប៉័ង.តោកា.ប់ប្រហារទៅលើយុវជនម្នាក់ប ណ្តាលអោយរងរបួសក្បាលធ្ងន់ធ្ងរ ដោយគ្រាន់តែផ្តើមចេញពីរឿងមើលមុខដាក់គ្នា ។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ

ទី១ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ទី២ឈ្មោះ ឆោម ដារ៉ា ភេទ ប្រុសអាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ទី៣ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌ មានជ័យ ។

ទាំង០៣នាក់ សុទ្ធតែជា សិស្ស ។ចំណែក ជនរងគ្រោះ មានឈ្មោះវីត ភានីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិត្នោតជ្រុំ៥ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មាន អោយដឹងថា នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២ ជនរងគ្រោះ បានជិះម៉ូតូឌុបមិត្តភក្តិចេញពីសាលាត្រឡប់ទៅផ្ទះ ខណះធ្វើដំណើរដល់ចំណុចផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ក៏បានជួបនឹងជនសង្ស័យ២នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅទី និងឈ្មោះឆោម ដារ៉ា ជិះម៉ូតូសម្លឹងមើលមុខគ្នា ក៏កើតមានជាការបោះពាក្យសម្តីដាក់គ្នា ហើយឈប់វា.យគ្នាទៅមកតែម្តង ។

ពេលនោះ ក្រុមជនសង្ស័យ បានឡើងម៉ូតូហើយជិះចេញទៅហៅបក្សពួក០២នាក់បន្ថែមទៀត ដោយមានប្រដាប់កាំ.ប៉័ងតោជាប់ជាមួយផងនោះ បានទៅធ្វើសកម្មភាពកា.ប់ប្រហារលើជនរងគ្រោះ នៅតាមផ្លូវលេខ១០បេតេ ភូមិសន្សំ-កុសល១ ពីក្រោយបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យទាំង០៤នាក់ បានរត់គេចខ្លួនបាត់ស្រមោលសូន្យ ។ភ្លាមៗនោះ ជនរងគ្រោះ បានទៅព្យាបាល នៅឃ្លីនិចឯកជនមួយក្បែរផ្សារបឹងទំពន់ ក្រោយព្យាបាលរួច ក៏ត្រូវបានសាច់ញាតិ នាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល នគរបាលបឹងទំពន់ទី១ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយនោះ នគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះពិនិត្យដល់កន្លែងកើតហេតុ នឹងបានបើកការស្រាវជ្រាវ រហូតឈានទៅឃាត់បានខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួលទំពូង២ ខណ្ឌ ចំការមន ។

ក្រោយការឃាត់ខ្លួនបានហើយនោះ កម្លាំងនគរបាល ក៏បន្តស្រាវជ្រាវ ឫនទៅឃាត់ខ្លួនបក្សពួករបស់គេ០២នាក់បន្ថែមទៀត ឈ្មោះ ចោមដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ខណៈដែលម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។ ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចដកហូតវត្ថុតាងបាន ៖ កាំបិតបុ័ងតោចំនួន០១ដើម, ម៉ូតូចំនួន០២គ្រឿង៖ ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY – 9214 និង ម៉ាកស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេ 1BU – 0892 ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

ដកស្រង់ពី៖ កោះសន្តិភាព