បណ្តាញសង្គម

បុរសល្មោភ កាមម្នាក់ លបចូលប៉ងចាប់ រំលោភស្ដ្រីម្នាក់ មិនបាន ទាញកាំបិតប៉័ងតោ កាប់រងរបួសធ្ងន់

ព្រះសីហនុ ៖ បុរសល្មោភ កាមម្នាក់បាន លបចូលប៉ង ចាប់រំលោភ ស្ដ្រីម្នាក់នៅក្នុងផ្ទះ ប៉ុន្ដែមិនបាន

សម្រេច ត្រូវស្ដ្រីរងគ្រោះចាប់ ដៃជាប់ និងស្រែកឆោឡោ ធ្វើឱ្យជនល្មើសដក កាំបិតប៉័ងតោ ដែលនៅ ជាប់នឹងខ្លួនកាប់ ប្រហារ ទៅលើស្ដ្រីរងគ្រោះ បណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ បាត់ស្មារតី ។

ករណីប៉ុនប៉ង ចាប់រំលោភ មិនបានសម្រេច បង្កើតជាអំពើហិង្សា កាប់ទៅលើ ស្ដ្រីរងគ្រោះ បណ្ដាល ឱ្យរងរបួសយ៉ាងដូច្នេះ បានកើតឡើង កាលពីវេលាម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃទី ២៥ ខែឧសភា  ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះ នៅក្រុមទី២២ ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ។

ស្នងការរង និងជាប្រធាន ការិយាល័យ កណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះសីហនុ លោកកុល ផល្លី បានបញ្ជាក់ ថា ស្ដ្រីរងគ្រោះឈ្មោះ ស៊ុន សាវី អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ កំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដព្រះសីហនុ ដោយ ឡែកជនសង្ស័យ ឈ្មោះទិត្យ ជឿន អាយុ ៣៤ឆ្នាំ មុខរបរក ម្មករទូកនេសាទរស់នៅ ភូមិត្រពាំងជ្រៃ ឃុំស្វាយធំ ខេត្ដកំពត ។

លោកកុល ផល្លី បានបញ្ជាក់ទៀតថា  ក្រោយពីទទួលបាន ព័ត៌មាន នៃករណីប្រើអំពើ ហិង្សា ដែលផ្ដើមចេញពីការ ប៉ុនប៉ងរំលោភ សេពសន្ថវៈមិនបានសម្រេច ខាងលើនេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ សហការជាមួយ កម្លាំងនគរ បាលក្រុង ព្រះសីហនុ ដោយ មានការបញ្ជា ពីលោកឧត្ដម សេនីយ៍ស្នងការ បានចុះទៅធ្វើការ ស្រាវជ្រាវ ភ្លាមៗ ហើយឈានទៅដល់ ការចាប់ខ្លួនជន ដៃដល់នៅវេលាម៉ោង៤ និង ៣០នាទី ទាបភ្លឺ ថ្ងៃដដែលនេះ ។

នៅចំពោះមុខ សមត្ថកិច្ ចជនសង្ស័យរូប នេះ បានឆ្លើយសារភាពថា នៅវេលាម៉ោង កើតហេតុខាងលើ ខ្លួនពិតជាបានចូលទៅផ្ទះ ជនរងគ្រោះ ដើម្បីប៉ងចាប់រំលោភ ប៉ុន្ដែ ភ្លាមៗនោះ ត្រូវស្ដ្រីរងគ្រោះ ចាប់ដៃ ជាប់ធ្វើ ខ្លួនទាញ យកកាំបិតប៉័ងតោ កាប់ជាច្រើនកាំ បិត រួចរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ ចចាប់ឃាត់ តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ ដើម្បីកសាង សំណុំរឿង បញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់  ៕

ដកស្រង់ពី៖ដើមអម្ពិល