បណ្តាញសង្គម

យុវជនម្នាក់ រៀនជួសជុសម៉ូតូ បែរជាចេះកែច្នៃកាំភ្លើ.ង ហើយសុំស្រឡាញ់កូនមេជាងមិនបាន សម្រេចចិត្តធ្វើ​រឿងមួយ មិនគួរឱ្យជឿ!

ពិតជាមិនគួរឱ្យជឿទាល់តែសោះ ដែលយុវជនម្នាក់ ទៅរៀនជួសជុលម៉ូតូ បែរជាចេះកែច្នៃកាំភ្លើ.ងខ្លី ធ្វើពីដែក និងដាក់រឺស័រ ហើយអាចបា.ញ់សម្លា.ប់មនុស្សបានថែមទៀត។ យុវជននោះ ក៏បានសុំស្រឡាញ់កូនមេជាង តែមិនបាន ក៏គិតខ្លី សម្រេចបា.ញ់សម្លា.ប់នាង មុននឹងធ្វើអត្ត.ឃា.ត បាញ់សម្លា.ប់ខ្លួនឯង បែកលលាដ៍ក្បាល ដោយដែកកែច្នៃ ធ្វើជាកាំភ្លើ.ងខ្លីនោះ។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជាងជួសជុលម៉ូតូ ក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា អំពើឃា.ត.កម្មខាងលើបង្កឡើង ដោយជនដៃដល់ ឈ្មោះ សុខ សូយ៉ន ហៅ ឌី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ យុវជននេះ បានបា.ញ់សម្លា.ប់ជនរងគ្រោះ ឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ ៣១ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ជនរងគ្រោះ ស្លា.ប់នៅនឹងកន្លែងកើតហេតុ ដោយត្រូវជនដៃដល់ បា.ញ់ត្រូវគល់កខាងឆ្វេង ១គ្រាប់។ ក្រោយពីសម្លា.ប់ស្រ្តីរងគ្រោះរួចមក ជនដៃដល់ ក៏បានបាញ់សម្លា.ប់ខ្លួនឯង បែកលលាដ៍ក្បាល ស្លា.ប់នៅក្នុងថ្លុ.កឈាមទាំងពីរនាក់។ លោកអធិការបន្តទៀតថា យោងតាមការស្រាវជ្រាវ ដំបូងជនបង្ក បានមកសុំរៀន ធ្វើជាជាងជួសជុលម៉ូតូជាមួយនឹងឪពុករបស់ស្ត្រីរងគ្រោះ ឈ្មោះ គង់ ណាក់ ភេទប្រុស អាយុ ៦០ឆ្នាំ ដែលជាម្ចាស់ផ្ទះ នៅភូមិកើតហេតុ អស់រយៈពេលប្រហែលជា ១ឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ស្ត្រីរងគ្រោះ ដែលត្រូវជាកូនស្រីរបស់មេជាង។

ក៏ប៉ុន្តែការលួចស្រឡាញ់របស់ជនដៃដល់ខាងលើនេះ គឺស្រឡាញ់តែម្នាក់ឯង (តែម្ខាង)។ រីឯភាគីខាងស្រ្តីរងគ្រោះ នាងមិនបានស្រឡាញ់ខាងជនដៃដល់វិញនោះទេ ជាហេតុធ្វើឲ្យជនសង្ស័យ បង្កើតបានជាភ្លើ.ងគំនុំ ឆាបឆេះឡើង។ គួររំលឹកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅមុនពេលកើតហេតុ ជនបង្កបានសុំទៅលេងផ្ទះរបស់គេនៅឯខេត្តព្រះវិហារ ដោយបានដេក ១យប់ នៅទីនោះ ហើយក៏បានត្រឡប់មកកាន់ផ្ទះមេជាងជួសជុលម៉ូតូវិញ។ ម្នាក់ៗ មិននឹកស្មានដល់ថា ជនដៃដល់ បាននាំយកនូវកាំភ្លើ.ងកែច្នៃ មកជាមួយនោះទេ។ លុះដល់ថ្ងៃកើតហេតុ ជនដៃដល់ ក៏បានយកកាំភ្លើ.ងកែច្នៃ ដែលគេបានលាក់ទុកនោះ មកបាញ់សម្លា.ប់ជនរងគ្រោះ រួចសម្លា.ប់ខ្លួនឯងតែម្ដង។ បន្ទាប់ពីធ្វើកំណត់ហេតុរួច ករណីឃា.ត.កម្មខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា បង្កឡើងដោយជនដៃដល់ ជាឃា.តករ សុំស្រឡាញ់ស្ត្រីជាជនរងគ្រោះ មិនបាន ទើបបណ្ដាលឲ្យកើតអំពើឃា.ត.កម្មនេះ។ វត្ថុតាង មានកាំភ្លើ.ងខ្លីកែច្នៃ ចំនួនពីរដើម៕

ដកស្រង់ពី៖ កោះសន្តិភាព