បណ្តាញសង្គម

ព្រោះតែស្រវឹង បើកឡានលឿនទាំងកណ្តាលអាធ្រាត្រ បុកម៉ូតូ ១គ្រឿង រុលទៅបុកឡាន ១គ្រឿង បណ្តាលឱ្យ​ស្លា.ប់ ២នាក់

រថយន្តលុចស៊ីស RX.330 បានបោះពួយបុកម៉ូតូ ១គ្រឿង រុលទៅបុករថយន្តហ្វូត បណ្តាលស្លា.ប់ ២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ស្ថិតក្នុងភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ បានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង គឺមានរថយន្តម៉ាក់លុចស៊ីស RX.330 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AU-1911 បានបើកបរ តាមផ្លូវក្នុងទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿន បានបុកអ្នកជិះម៉ូតូ ១គ្ឬឿង ម៉ាក់ហុងដាឌ្រីម បណ្តាលឱ្យស្លា.ប់ទាំង ២នាក់ នៅនឹងកន្លែង ហើយឡាននោះ រុលទៅបុករថយន្តហ្វូត ១គ្រឿង បណ្តាលខូចខាត។ ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ ហើយពិនិត្យវាស់វែង ដោយបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តលុចស៊ីស RX.330 ដែលបើកបរក្នុងស្ថានភាពស្រវឹង ទើបបង្កគ្រោះថ្នាក់កើតឡើង បណ្តាលឱ្យបុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្លា.ប់ ដល់ទៅ ២នាក់ នៅនឹងកន្លែង។ កម្លាំងនគរបាលចរាចរណ៍ បានបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញវាស់វែងហើយ បានប្រគល់សាកសពជនរងគ្រោះ ជូនសាច់ញាតិ ទទួលធ្វើបុណ្យ។ ចំណែករថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព