បណ្តាញសង្គម

បញ្ជូន​ក្រុម​អ្នកមើ​ល​មេ​ឃ​ចំនួន៩នាក់​ទៅ​កាន់តុលាកា​រ

ក្រោយពីបញ្ចប់ការសាកសួរមន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត បានរៀបចំសំណុំរឿងបញ្ជូនក្រុមអ្នកមើលមេឃ (ក្រុមភ្នាល់ល្បែងទឹកភ្លៀង)ចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តហើយ កាលពីរសៀលថ្ងៃទី១៧ មីនា នេះ ។

នេះបើតាម លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានផ្ដល់ព័ត៌មាននេះ មុននេះបន្តិច ។លោក ឈឿង គឹមសុង បានប្រាប់ថា ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ក្រុមអ្នកញៀននឹងល្បែងភ្នាល់ទឹកភ្លៀងចំនួន៩នាក់ ត្រូវកម្លាំងរបស់លោកឆ្មក់បង្រ្កាបបាន កាលពីថ្ងៃត្រង់ថ្ងៃទី១៦ មីនា ដែលស្ថិតនៅទីតាំងចំនួន០២ផ្សេងគ្នា។ បើតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទីតាំងរបស់ក្រុមអ្នកញៀនល្បែងទឹកភ្លៀងទាំង០២គោលដៅនេះ ត្រូវបានបង្រ្កាបក្នុងពេលតែមួយ។

របាយការណ៍បានបញ្ជាក់ថា គោលដៅទី១-នៅចំណុចភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង និងគោលដៅទី២-ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។នៅក្នុងកិច្ចប្រតិបត្តិការបង្រ្កាបក្រុមអ្នកមើលមេឃខាងលើនេះ បើតាមរបាយការណដដែល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដកហូតវត្ថុតាងរួមមាន ក្រុមអ្នកញៀនល្បែងទឹកភ្លៀងទាំង០២ទីតាំងចំនួន១៦នាក់ រថយន្តចំនួន០៤គ្រឿង ម៉ូតូចំនួន០៨គ្រឿង វិទ្យុទាក់ទងចំនួន០៦គ្រឿង ម៉ូតូកង់៣ឥណ្ឌា០១គ្រឿង និង ឧបករណ៏សម្រាប់វាស់ទឹកភ្លៀងយកឈ្នះចាញ់^។ សមត្ថកិច្ចបាននិយាយថា ក្រុមអ្នកអ្នកភ្នាល់ល្បែងទឹកភ្លៀងខាងលើនេះបានប្រមូលផ្ដុំគ្នាច្រើនកន្លែង។ ពួកគេបំបែកគ្នាតាមគោលដៅ នៅតាមដុប តាមកុម្ពោធព្រៃ ឬ នៅតាមវាលស្រែ ដើម្បីមើលមេឃ មើលពពកខ្មៅស ក្រាស់ស្ដើង ដូច្នេះហើយទើបសមត្ថកិច្ចពិបាកក្នុងការចុះក្រសោប។លោក ឈឿង គឹមសុង បានបញ្ជាក់ថា ក្រុមអ្នកលេងទឹកភ្លើងខាងលើនេះ មិនបានលេងជាប្រចាំនៅទីតាំតណាមួយឲ្យប្រាកដទេ។ ពួកគេភាគច្រើនលេងចល័តគោលដៅ។ ប៉ុន្តែយ៉ាងណាក្ដី ដោយយោងតាមគោលការណ៍លោកស្នងការ និងលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យមន្រ្តីការិយាល័យរបស់លោករៀបចំសំណុំរឿង បញ្ជូនក្រុមអ្នកមើលមេឃទាំង១៦រូបនេះ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព