បណ្តាញសង្គម

រឿង​ឪពុកចុង​វាយ​កូន​ដើម មេធាវី​មួយ​រូប ស្ម័គ្រចិត្ត​ការពារ​ក្តី​ជូន​កុមា.រី​រង​គ្រោះ ឥត​គិត​ប្រាក់

ករណីមន្ត្រីនគរបាលមួយរូប ដែលប្រើហិ.ង្សាលើកូនស្រីចុង អាយុត្រឹម ១៣ខែ មានលោកមេធាវី មួយរូប ស្ម័គ្រចិត្តការពារក្តី ជូនកុមារីរងគ្រោះ ដោយឥតយកកម្រៃសេវា ។

លោក ម៉េង សេងហ៊ុយ ស្ថិតក្នុងក្រុមមេធាវី សិទ្ធិការ្យ បានស្ម័គ្រចិត្តធ្វើជាមេធាវីការពារសិទ្ធិជូនកុមារីរងគ្រោះដែល ត្រូវបានការធ្វើទារុ.ណកម្ម ឬការធ្វើអំពើឃោ.រឃៅ និងហិ.ង្សាលើកុមា.រ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។ ដោយលោក ស្ម័គ្រចិត្តធ្វើជាមេធាវីការពារ ជនរងគ្រោះ ដែលជា (អនី.តិជន) ឥតយកកម្រៃសេវា ដែលទទួលបានការពឹងពាក់ការពារពីម្ដាយរបស់កុមា.រីរងគ្រោះ (ដើមបណ្ដឹងរដ្ឋប្បវេណី) ។ ម្តាយកុមា.រីរងគ្រោះ មានឈ្មោះ តាំង សុខហ្គេច និងកូនស្រី ឈ្មោះ អសកក អាយុ១៣ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ។ កុមា.រីរងគ្រោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។

ករណីអំពីហិ.ង្សា (ឪពុកចុងវាយកូនដើម) កើតឡើងកាលពីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានប្រើហិ.ង្សា ដោយខាំកូនចុងឲ្យរងរបួសជាច្រើនកន្លែង ។ ជនសង្ស័យជាមន្ត្រីនគរបាលរូបនោះ មានឈ្មោះ លក្ខិណា វីរៈរិទ្ធ ជាព្រិន្ទបាលឯក អត្តលេខ 71848 មានឋានៈជានាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន នៅការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋានខេត្តសៀមរាប មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ប្រភពពីសមត្ថកិច្ច បានឲ្យកោះសន្តិភាពដឹងថា កម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយលោកស្រី ដួង ថាវរី ស្នងការរងទទួលផែនជួញដូរ និងការពារអនិតិជន បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ លក្ខិណា វីរៈរិទ្ធ នៅម៉ោង១២និង២២ នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនិតិវិធី ។

នៅព្រឹកថ្ងៃទី២៣ មីនានេះ កម្លាំងនគរបាលការិយាល័យជំនាញ បានសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប ។ ជនសង្ស័យ ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប ឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ខេត្តសៀមរាប បញ្ជូនខ្លួន ទៅកាន់ពន្ធនាគារខេត្តហើយនៅល្ងាចថ្ងៃដដែលនេះ ។ សូមបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ លក្ខិណា វីរៈរិទ្ធ និងប្រពន្ធ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅដើរលេង នៅឯខេត្តព្រះសីហនុ ដោយធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នានៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើជាសុំពរកុមារីរងគ្រោះ តែកុមា.រី មិនព្រម ស្រាប់តែក្រោយ មក ជនបង្ក បានខាំ និងដាល់ ទៅលើកុមា.រីជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះ ចូលបន្ទប់ទឹក ។ នៅពេលម្តាយមក ស្រាប់តែជននោះ ឆ្លើយដោះសារថា ខាំកូនលេង ព្រោះខ្នាញ់ពេក ។

លុះនៅថ្ងៃទី១៩ ខែមីនា លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នា ជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃនោះដដែល ជនបង្កបានខាំ និងវាយលើកុមា.រី បន្ថែមទៀត នៅពេលម្តាយជនរងគ្រោះ មិននៅ ធ្វើឲ្យកុមា.រីទន់ខ្លួន និងអស់កម្លាំង រើបំរាស់ ពុំរួច ។ នៅថ្ងៃទី២០ ខែមីនា ម្តាយក្មេងរងគ្រោះ បានទាក់ទង រកមិត្តភ័ក្ត្រ ឲ្យមកទទួលខ្លួន និងកូន ចាកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តសៀមរាបវិញ ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុង មកសាលានគរបាលជាតិមិត្តភាពកម្ពុជា- វៀតណាម មុនម្តាយកុមា.រីរងគ្រោះ ។ បន្ទាប់មកនៅថ្ងៃទី២០ ដដែលនោះ ស្ត្រីជាម្តាយឈ្មោះ តាំង សុខហ្គេច បានបង្ហោះរូបកូនស្រី និងអមដោយសារថា ៖ «កូនអើយកូន មិនដឹងកូនឈឺប៉ុនណាទេ បើអាចម៉ាក់ចង់ឈឺជំនួសកូនវិញ កូនខ្ញុំៗស្រលាញ់ស្មើជីវិត មិនគួរណាអ្នកហ៊ានដាច់ចិត្តធ្វើបាបកូនខ្ញុំ ដល់ថ្នាក់នឹងទេ កូនខ្ញុំគ្នាខុសអី កូនខ្ញុំគ្នានៅតូចណាស់ គ្នាទើបតែប៉ុននេះ គ្នាមិនដឹងអីទេ ហេតុអី ? ម៉ាក់សុំទោសដែលម៉ាក់ស្រលាញ់ទុកចិត្តគេ គិតថា គេទុកកូនដូចជាកូនបង្កើតគេដែរ តែការពិតផ្ទុយស្រលះ ទ្រូងម៉ែស្ទើរបែក» ៕ «លោកជំទាវ ញ៉ែម មរកត ប្រតិកម្មរឿងមន្ត្រីនគរបាលជាឪពុកចុងវាយកូនស្រីដើម អាយុ១៣ខែ» «មន្ត្រីនគរបាល ដែលប្រើហិ.ង្សាលើកូនស្រីចុង អាយុ ១៣ខែ ត្រូវចាប់ខ្លួន យកទៅដាក់គុកហើយ»

ដកស្រង់ពី៖ កោះសន្តិភាព