បុរសអាយុ ៥៦ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ មីនា ២០២២ ពីបទឃា.តកម្មទៅលើកូនរបស់ខ្លួនឯង ប្រើប្រាស់ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា ករណីស្លាប់របស់កុមារអាយុ ២ឆ្នាំ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងខេត្តពោធិ៍សាត់ ក្រោយទទួលទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ នៅកន្លែងកើតហេតុ ។ ដោយមានការសង្ស័យ ព្រោះកុមាររងគ្រោះ មានស្នាមរបួសទៅលើផ្នែកក និងក្បាល អាចជាមូលហេតុឈានដល់ការស្លា.ប់នេះ ទើបមន្ត្រីនគរបាលមូលដ្ឋាន រួមនឹងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមស៊ើបអង្កេតបទល្មើសឃា.តកម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ នៃអង្គភាពការពារកុមារ CPU បានសហការចុះស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសកម្មភាពជុំវិញការរងរបួសស្នាមដែលមានលើសាកសពនេះ ជាលទ្ធផល មន្ត្រីជំនាញ រកឃើញថា ជនដៃជាឪពុកបង្កើត បានប្រើហិ.ង្សាលើកូនខ្លួនឯង រហូតដល់បាត់បង់ជីវិត ។ ជនសង្ស័យជាឪពុកបង្កើតរបស់កុមាររងគ្រោះ ត្រូវបានតុលាការសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចោទប្រកាន់ និងបង្គាប់អោយឃុំខ្លួន ក្នុងពន្ធនាគារជាបណ្តោះអាសន្ន ។ នេះជាការបំពេញតួនាទីដ៏ល្អ ពីមន្ត្រីនគរបាលមូលដ្ឋាន រួមជាមួយក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអង្គភាពការពារកុមារ ក្នុងការស៊ើបអង្កេតករណីនេះ ដើម្បីផ្តល់យុត្តិធម៌ជូនកុមាររងគ្រោះ ៕
ដកស្រង់ពី៖ កោះសន្តិភាព