បណ្តាញសង្គម

ប៉ូលិស ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូស​គ្រឿងញៀ.នជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុចតាមផ្លូវ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផល ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ឃាត់ខ្លួនជនសង្ស័យ បាន ០៣នាក់ រួមមាន៖ ១-ឈ្មោះ ទន់ ទីណូ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។ ២ -ឈ្មោះ ទូច សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ព្រមទាំង ទី៣ -ឈ្មោះ នៅ ក្រឹម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាង ដែលប៉ូលិស ចាប់យកបាន រួមមាន៖ មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១ គ.ក្រ ១៤៤.១១ ក្រាម។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព