បណ្តាញសង្គម

បុរសម្នាក់ ស្លាប់ភ្លាមៗ ដោយសារបើកម៉ូតូ បុករថយន្តកុងតឺន័រ ពីក្រោយ

បុរសម្នាក់ បានបើកម៉ូតូ បុករថយន្តកុងតឺន័រ ពីក្រោយ យ៉ាងពេញទំហឹង បណ្ដាល ឱ្យធ្លាយខួរស្លាប់ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទី យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវ៣១៤D នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថាៈ បុរសរងគ្រោះ ដល់ស្លាប់ មានឈ្មោះ កុយ វ៉ាន អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ចំណែកអ្នកបើក រថយន្ត កុងតឺន័រ ស្លាកលេខ ភ្នំពេញ ៣B៥៧០៩ សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A១១៧៦ មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ក្រោយកើតហេតុ ឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនភ្លាមៗ។

តាមសាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣B៥៧០៩ សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A១១៧៦ ដោយធ្វើដំណើរ ពីទិសខាងត្បូង ទៅខាងជើង ហើយក៏បាន ឈប់លើផ្លូវ ខណៈនោះ ស្រាប់តែមានបុរសម្នាក់ បានបើកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១K០៤២៥ ក្នុងទិសដៅស្របគ្នា បានមកបុកពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យធ្លាយខួរ ស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងយប់។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានវាស់វែង និងអូសយកវត្ថុតាង ម៉ូតូនិងរថយន្ត មករក្សាទុក នៅប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំញរ ដើម្បីកសាង សំណុំរឿង តាមច្បាប់ រីឯសាកសព ត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ រស្មីកម្ពុជា