បណ្តាញសង្គម

នគរបាល​ស្រី​ម្នាក់ ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ដ នៅពេល​ចុះ​បំពេញការងារ នៅ​ការិយាល័យ​បោះឆ្នោត

មន្ត្រីនគរបាលស្រី នៃប៉ុស្ដិ៍រដ្ឋបាលលក្របៅ នៃអធិការដ្ឋាន នគរបាល ស្រុកកំចាយមារ រួមជាមួយប្អូនប្រុសបង្កើត បានបាត់បង់ជីវិត ដោយសារក្រឡាប់ រថយន្ដ ធ្លាក់ចូលប្រឡាយ នៅពេលចុះបំពេញការងារ នៅការិយាល័យបោះឆ្នោតកាលពីវេលាម៉ោងជិត ៣ រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

អធិការនគរបាល ស្រុកកំចាយមារ បានប្រាប់ឲ្យដឹងថាៈ ស្ត្រីរងគ្រោះ មានឈ្មោះ សួង សុភាក់ អាយុ ២៨ ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្ត្រីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាល ស្រុកកំចាយមារ និងប្អូនប្រុស ឈ្មោះ សួង វិសាល អាយុ ១៥ ឆ្នាំ។ លោកអធិការ បានបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅពេលជនរងគ្រោះ កំពុងចុះទៅបំពេញបេសកម្ម យាមការិយាល័យបោះឆ្នោត លេខ០១៦១ ។ លោកបញ្ជាក់ទៀតថាៈ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលគឺ បានស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា