បណ្តាញសង្គម

សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​បានជា​សុខ​ស្រួល​ម្ល៉ឹង​ៗ…

បើកលេងល្បែងស៊ីសងជល់មាន់អនឡាញអត់ច្បាប់៣កន្លែង កំពុងបើកលេងយ៉ាងសប្បាយ តែមិនរំខានសមត្ថកិច្ចស្រុកអង្គរបូរីឡើយ ដោយមានទីតាំង០៣ផ្សេងគ្នាកំពុងបើកល្បែងស៊ីសងខុសច្បាប់ជល់មាន់អនឡាញ០៣កន្លែង ទីតាំងទី០១ស្ថិតនៅ ភូមិព្រៃបាសឹង ភូមិរកា ក្នុងឃុំបាស្រែ ខាងជើងមុខប៉ុស្តិ៍រដ្ឋបាលបាស្រែ ទីតាំងទី០២ស្ថិតនៅក្នុងភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ ទីតាំងទី៣ភូមិរកាឃុំបាស្រែ ដោយទាំង៣ទីតាំងនេះចាប់បើកលេងតាំងពីរព្រឹករហូតដល់យប់ ដោយពុំមានការរំខានពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចណាឡើយ សង្ស័យឆ្នាំង បាយ។

ប្រជាពលរដ្ថដែលរស់នៅក្បែរកន្លែងបើកល្បែងតាមទូរទស្សន៍បានហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេទាំង០៣កន្លែងបានយ៉ាងស្រួល ដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើនកុះករ ដោយសំឡេងហ៊ោកញ្ជ្រៀវទ្រហឹអឹងកង ក្រហមខៀវ ខៀវក្រហម មានត មានរង ហាក់បីដូចជាទីតាំងបើកការប្រជល់យ៉ាងដូច្នេះដែរ។ ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងខាងលើនេះត្រូវបានគេស្គាល់ថាមានឈ្មោះ ប៉ែន រដ្ឋា ហៅតោខ្មៅ ជាអធិការរង ស្រុកអង្គបុរីសង្ស័យជាអ្នកជួយសម្របសម្រួលរត់ការជាមួយសមត្ថកិច្ចក្នុងការមិនឲ្យបង្ក្រាបល្បែងសុីសងទាំងនេះថែមទៀតផង។ហើយបញ្ហានេះប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងទាំងនេះដោយសារពុំមានសមត្ថកិច្ចណាមើលឃើញឡើយ ដែលផ្ទុយពីច្បាប់នៃការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលដាច់ចេញ។

ខណ:ពេលដែលថ្នាក់ដឹកនាំបានដាក់បទបញ្ជាចេញមកតែបែរជាមិនមានការបង្ក្រាបផ្ទុយទៅវិញការបើកអោយលេងល្បែងស៊ីសងនេះរឹតតែរីកដុះដាលនៅក្នុងទឹកដីស្រុកអង្គបុរី ម្លោះហើយពួកគាត់បារម្ភភ័យខ្លាចយ៉ាងខ្លាំងដូចជា ហឹង្សារក្នុងគ្រួសារ ចោរឆក់ ចោរប្លន់ លួចយកទ្រព្យរបស់ពួកគាត់យ៉ាងខ្លាំងបំផុត។លោក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គបុរី កោះសន្តិភាពយើងមិនអាចសុំការបំភ្លឺបានឡើយដោយទូស័ព្ទខលមិនចូលរសៀលថ្ងៃ ៧ មិថុនា ២០២២នេះ។ តាមស្រុកពេញទៅដោយល្បែងស៊ីសងមានអធិការនគរបាលសំងំស្ងៀមល្អណាស់ មិនរំខានដល់លោកស្នងការឡើយ ។ សង្ស័យចង្វាចិញ្ចឹមឆ្តោរទេដឹង បានជាសុខស្រួលម្ល៉ឹងៗ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព។

ដកស្រង់ពី៖ កោះសន្តិភាព