បណ្តាញសង្គម

ខណៈ​នេះអគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ច្បារ​អំពៅ

សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយ បាននឹងកំពុងឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ប្រភេទឈើលើថ្មក្រោម តាមបណ្ដោយផ្លូវព្រែកបារាំង ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ខណៈនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព