បណ្តាញសង្គម

បង្ក្រាប​រថយន្ត​ដឹក​កូន​ខ្យង​ស និង​គ្រែង ជាង​១២​តោន បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់រថយន្តមួយគ្រឿង ដឹកកូនខ្យងស និងគ្រែងចំនួន៤០០បាវ ដែលគ្មានលិខិតអនុញ្ញាត ។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ៤៥-៤៦ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ច បានឲ្យដឹងថា បានឃាត់អ្នកបើកបរឈ្មោះ ហុង ធា ភេទប្រុស អាយុ២៧ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-4304 ដឹកគ្រឿងសមុទ្រប្រភេទកូនខ្យងស គ្មានលិខិតអនុញ្ញាត ចេញពីឃុំថ្មស ស្រុកបន្ទុមសាគរ ខេត្តកោះកុង បំណងឆ្ពោះទៅប្រទេសវៀតណាម ។ បច្ចុប្បន្ន រថយន្ត និងកូនខ្យងស ចំនួន ៤០០បាវ (ប្រមាណជាង១២តោន) បានប្រគល់ជូនជំនាញរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព