បណ្តាញសង្គម

ល្បែងរីក​ដូចផ្សិតក្នុង​ត្រពាំង​ប្រាសាទ ខណៈ​លោក​​​អធិការ​ថា​​បានបង្ក្រាប​ហើយ​

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងនាំគ្នាព្រួយបារម្ភដល់អសន្តិសុខ និងសុវត្ថិ ភាព ខណៈកើតមានល្បែងស៊ីសងគ្រប់ប្រភេទពាសពេញស្រុកហើយនោះ ដូចជាល្បែងស៊ីសងទីតាំងបញ្ជល់មាន់ កន្លែងទីតាំងបញ្ជល់មាន់នៅតាមអនឡាញ អាប៉ោង បៀ និងទីតាំងលក់កន្ទុយលេខជាច្រើនកន្លែងផងដែរ ។

ជាក់ស្តែង ប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ នាព្រឹកថ្ងៃទី១៤ ខែមុថុនា ឆ្នាំ២០២២ បានរៀបរាប់ពីហេតុផលថា នៅតាមបណ្តាស្រុក បើទុកឱ្យកើតមានល្បែងស៊ីសងច្រើនកាលណា នោះភាពអសន្តិសុខក៏វាកើតមានជាក់ជាមិនខានទេ ។ពលរដ្ឋដដែលបញ្ជាក់ថា ដូចជាអ្នកដែលចាញ់ល្បែង ក្លាយខ្លួនជាចោរប្លន់ ចោរលួច ចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋក៏អាចថាបាន ជាពិសេស ត្រូវបានបាត់បង់ក្នុងការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងគ្រួសារ ក្នុងស្រុកយ៉ាងសំខាន់បំផុត ខណៈនេះ ពួកគាត់បានស្នើសុំដល់អាជ្ញាធរមូលរដ្ឋាន រួមទាំងសមត្តកិច្ចពាក់ព័ន្ធមេត្តាបង្ក្រាបផងទាន កុំទុកបណ្តែតបណ្តោយតទៅទៀត។ទាក់ទិនកើតមានល្បែងស៊ីសងនេះ លោកអ៊ូជ ម៉ៅ អធិការស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ល្បែងស៊ីសងដែលកើតមានក្នុងស្រុក គឺលោកបានទទួលស្គាល់ តែនាពេលថ្មីៗនេះលោកបានធ្វើការបង្ក្រាបល្បែងអស់ហើយផងដែរ ដើម្បីការពារសន្តិសុខ ភូមិ-ឃុំ មានសុវតិ្ថភាពជូនប្រជាពលរដ្ឋ និងជូនដល់សង្គមជាតិ៕

ដកស្រង់ពី៖ កោះសន្តិភាព