បណ្តាញសង្គម

ជលផល​កំពង់ចាម​ចុះបង្ក្រាប​បទល្មើស​ជលផល​តាម​បឹង​

ឧបករណ៍នេសាទខុសច្បាប់រួមមានលូស្បៃមុងចំនួន១១មាត់ របាំងស្បៃមុងប្រវែង២៧៥ម៉ែត្រ បង្គោលចំរឹងឬស្សីចំនួន២២៥ដើម ត្រូវបានរុះរើនិងបំផ្លាញចោលដោយរដ្ឋបាលជលផកកំពង់ចាមនៅបឹងវៀម ឃុំបារាយ៍ ស្រុកស្រីសន្ធរ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានប្រាប់ឱ្យរស្មីកម្ពុជានៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ថាកាលពីថ្ងៃទី១៤ខែមិថុនាខណ្ឌរដ្ឋបាល ជលផលកំពង់ចាម បានដឹកនាំកម្លាំងសហកាណ៍ជាមួយ អាជ្ញាធរស្រុកស្រីសន្ធរ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍រនគរបាលរដ្ឋបាលបារាយណ៍ចុះបង្ក្រាបបទល្មើសជលផលបានចំនួនមួយករណីនិងបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

ឧបករណ៍បម្រើដល់ការធ្វើនេសាទខុសច្បាប់នេះនាយខណ្ឌខាងលើនិយាយថារួមមានលូស្បៃមុងចំនួន១១មាត់ របាំស្បៃមុងប្រវែង២៧៥មែត្របង្គោលឬស្សីចំនួន២២៥ដើមនិងបានចាក់លែងកូនត្រីចម្រុះទម្ងន់០៥គីឡូក្រាមចូលទៅក្នុងបឹងវៀម ឃុំបារាយណ៍ ស្រុកស្រីសន្ធរវិញ។ លោកអ៊ុក ណារិន បាននិយាយឱ្យដឹងទៀតថាបទល្មើសនេសាទនៅតាមបឹងពេលនេះមិនសូវមានទេ ដោយសារមិនទាន់មានទឹកទន្លេហូរចូលតាមព្រែកនិងបឹងនៅឡើយ។ ឯបទល្មើសចាប់កូនត្រីនៅតាមដងទន្លេក៏មិនទាន់មានដែរ ដោយសារទឹកទន្លេឡើងចុះលឿន៕

ដកស្រង់ពី៖ រស្មីកម្ពុជា