បណ្តាញសង្គម

កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ២​កន្លែង ក្នុងភូមិ​សាស្ត្រ​ឃុំ​សំរោង​សែន

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ូន ម៉ុន នាយរងប៉ុស្តិ៍ បានចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន ២កន្លែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមន្ទិល និងចំណុចកាសែតធំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំរោងសែន ។

ជាលទ្ធផល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែន ដកហូតបានលបលូចំនួន ០៥មាត់ បង្គោលចំនួន ១៣៥ដើម ខ្សែព្រួលសាច់អួនក្រឡាញឹក(ឈឹប) ប្រវែង ៤៣០ម៉ែត្រ និងលែងកូនត្រី ចំនួន២០គីឡូ ។ ចំពោះសម្ភារ ដែលដកហូតបានខាងលើ នឹងយកទៅរក្សាទុក នៅស្នាក់ការអភិរក្សស្វាយរំពារ៍សែនជ័យ ស្រុកកំពង់លែង ៕

ដកស្រង់ពី៖ កោះសន្តិភាព