បណ្តាញសង្គម

អង្រួន​ក្រុងព្រះសីហនុ ផ្ទុះអាវុធ​តដៃ​ជា​លើក​ទី​២ បង្ក​ឱ្យ​អធិការរង​ម្នាក់​រង​របួស

ប្រភពឱ្យដឹងថា លោកអធិការរងម្នាក់ត្រូវបានរងរបួសជើងខាងស្តាំ បន្ទាប់ពីត្រូវបានជនបង្កដែលគេដឹងថា ជាជនជាតិវៀតណាម (ជាក្រុមធ្វើដំណើរមកពីភ្នំពេញ) បានតដៃជាមួយសមត្ថកិច្ច ខណៈដែលកម្លាំងចម្រុះកំពុងចុះឆែកឆេររកអាវុធជាតិផ្ទុះ នៅចំណុចផ្លូវកាត់អាឡាំងដឺឡុង ស្ថិតក្នុងភូមិ6 សង្កាត់លេខ4 ក្រុងព្រះសីហនុ កាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១៥ មិថុនា ២០២២។

យ៉ាងណា ករណីខាងលើ កោះសន្តិភាពនៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីសមត្ថកិច្ចនៅឡើយទេ ដោយនឹងធ្វើការផ្សាយបន្តទៀត ។សូមរំលឹកដែរថា នៅថ្ងៃដដែលនោះ វេលាម៉ោង១២ និង៤០នាទីកណ្តាលអធ្រាត្រ ក៏មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ពីក្រុមជនជាតិចិនដែលបានបាញ់ប្រមាណ៩គ្រាប់ នៅចំណុចផ្លូវអន្ទង់អាំងក្បែរសណ្ឋាគារស៊ីហួ ស្ថិតក្នុងឃុំ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កឲ្យមនុស្សម្នាក់បានរងរបួសបាក់ភ្លៅខាងស្ដាំដូចគ្នា ហើយត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថៃខាង ក្រុងព្រះសីហនុ ។ សូមអាន៖ ចិនបា.ញ់គ្នាផ្ទុះអាវុធជាច្រើនគ្រាប់ផ្អើលកណ្តាលក្រុងព្រះសីហនុ

ដកស្រង់ពី៖ កោះសន្តិភាព