បណ្តាញសង្គម

ទីតាំងស្តុកឈើ មួយកន្លែង នៅស្រុកអូរជុំ មេព្រៃមិនបង្ក្រាប ព្រោះវាជាឆ្នាំងបាយ

រតនគិរីៈ ទីតាំងស្តុកឈើ មួយកន្លែងស្ថិត នៅក្នុងភូមិ កាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ត្រូវបានគេដឹងថា មានថៅកែ ជនជាតិខ្មែរ និងវៀតណាម កំពុង ផ្តល់លុយអោយ ដៃជើង និងកម្មករ ចូលកាប់ក្នុងព្រៃ សហគមន៍ ស្រុកវើនសៃ ស្រុកអូរជុំ រួចដឹកមកស្តុកទុក ដើម្បីនាំចេញ ទៅលក់នៅ ប្រទេសវៀតណាម ។

ជាក់ស្តែងគំនរ ឈើប្រណិត ជាច្រើនដុំត្រូវ បានគូសជាសញ្ញា ចំណាំរបស់ឈ្មួញ ដែលមានទីតាំង នៅចំណុចខាងលើ ប៉ុន្តែមេ ព្រៃអូរជុំ មិនបង្ក្រាប ព្រោះវាជាឆ្នាំងបាយ ។ បើតាមប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្បែរទីតាំងស្តុកឈើ ខាងលើ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ ម៉ូតូនឹងរថយន្ត ដឹកឈើចូលទីតាំង នេះទាំងថ្ងៃ ទាំងយប់ ដោយមានថៅកែឈើ ជនជាតិខ្មែរ និងវៀតណាមរង ចាំទទួលទិញបន្ត ពីក្រុមឈ្មួញ ដែលបានដឹកចេញ ពីតំបន់ផ្សេងៗ ។

ប្រភពពត៌មាន ខាងលើប្រាប់ បន្តទៀតថា គេមិនដែលឃើញ កម្លាំងរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធចុះ ទៅធ្វើការត្រួត ពិនិត្យនៅទី តាំងខាងលើ នោះទេ ហើយពួកគាត់ បានឃើញ រថយន្តម៉ាកបាឡែន រថយន្តសាំយ៉ុង តែងតែចូលទៅដឹកឈើ ចេញពីទីនោះឆ្ពោះ មកក្រុងបានលុងទាំងថ្ងៃ ទាំងយប់ ។ ជាងនេះទៅទៀត មជ្ឈដ្ឋាន មហាជន បានធ្វើការរិៈគន់ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ បណ្តែតបណ្តោយ អោយក្រុមឈ្មួញ វៀតណាម ស្ពាយលុយចូលទៅទិញ ឈើដល់ទីតាំងប្រភពឈើ ដូចជាស្រុកវើនសៃ ស្រុកតាវែង ស្រុកអូរជុំ ស្រុកលំផាត់ និងក្រុងបានលុង ជាដើម រួចក្រុមឈ្មួញ វៀតណាម បានជួលរថយន្ត ថៅកែឈើខ្មែរ ដែលមានខ្នង បង្អែកក្រាស់ៗ ដឹកឆ្ពោះទៅវៀតណាម តាមច្រករបៀង ភូមិភិ ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ទាក់ទិនទៅ នឹងទីតាំងស្តុកឈើ សម្រាប់នាំចេញ ទៅវៀតណាម រដ្ឋបាលព្រៃឈើ មិនបង្ក្រាបនេះដែរ  មិនអាចសុំការបំភ្លឺ ណាមួយពីលោកមូល សំវ៉ាំង នាយផ្នែកទទួល បន្ទុកស្រុកវើនសៃ ស្រុកលំផាត់ ស្រុកតាវែង បានទេ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ៕

ដកស្រង់ពី៖ដើមអម្ពិល