បណ្តាញសង្គម

អ្នកលក់ការ៉ែមកីជិះម៉ូតូបុកគោយន្តពីក្រោយស្លាប់

ស្ទឹងត្រែង:អ្នកលក់ការ៉ែមកីម្នាក់ពេលធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញជួបឧបទ្ទវហេតុជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យធ្លាយពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣នៅចំណុចជិតផ្លូវចូលវារីអគ្គិសនីភូមិវាលរំពេរ ឃុំកំភុន ស្រុកសេសាខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់ស្រុកសេសានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វន ហុងលី ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិស្រែបេងឃុំអូរឫស្សីកណ្ដាលស្រុកសៀមបូកខេត្តស្ទឹងត្រែង។ ប្រភពខាងលើបានឲ្យដឹងទៀតថាគោយន្តនិងម៉ូតូបានធ្វើដំណើរស្របគ្នាពីកើតទៅលិច។ក្រោយហេតុការណ៍កើតឡើងម៉ូតូនិងគោយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសេសានរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា