បណ្តាញសង្គម

បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ “​បៀ​-​អាប៉ោង​” មួយ​កន្លែងនៅក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចថា មានករណីលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (បៀ-អាប៉ោង) មួយកន្លែង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមក កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបដល់កន្លែងលេងល្បែង ក្រុមអ្នកលួចលេងទាំងនោះ បានរត់បាស់ជើងសព្រាត កាត់ព្រៃវាលស្រែដូចគោហ្វូង គេចខ្លួនបាតអស់ ។

 

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កម្លាំងនគរបាលជំនាញ ក៏បានរុះរើរោង ដែលចង់ដោយតង់នោះ យកមករក្សាទុក នៅប៉ុស្តិ៍នគរបាល ៕

ដកស្រង់ពី៖កោះសន្តិភាព