បណ្តាញសង្គម

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ករណី​​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា ។

បើយោងតាមប្រភពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង៣ករណីខាងលើនេះ រួមមាន ៖

-ករណីទី១៖ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ០៣នាក់ ទៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ ហង់ ពិសិដ្ធ ភេទប្រុស អាយុ៣០ឆ្នាំ, ទី២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទប្រុស អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះ អ៊ុយ កញ្ញា ហៅ តី ភេទស្រី អាយុ១៨ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន ០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

-ករណីទី២៖ កាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូរ សុខា ហៅម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចលើផ្លូវបេតុងភូមិ តាងួន សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

ករណីទី៣៖ កាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ អូន ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ ចំណុចបន្ទប់ជួលលេខ៧ ភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព